Yearendyearend1140x150

ស្រុកកៀនស្វាយសម្រេចបិទ«ភូមិរទាំង»ក្រោយពលរដ្ឋឆ្លងកូវីដភាគច្រើនជាអាជីវករ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បិទភូមិរទាំងនៅយប់ថ្ងៃទី ២៥  មេសា ២០២១។រូបភាព៖មៀច ធារ៉ា

កណ្តាល៖រដ្ឋបាលស្រុកកៀនស្វាយ នៅល្ងាចថ្ងៃទី ២៥ មេសានេះ បានសម្រេចបិទភូមិរទាំងទាំងស្រុងក្រោយរកឃើញប្រជាពលរដ្ឋនៅក្នុងតំបន់នេះឆ្លងកូវីដ-១៩ ដែលភាគច្រើនជាក្រុមអាជីវករលក់ដូរនៅទីក្រុងភ្នំពេញ។

អភិបាលស្រុកកៀនស្វាយលោក អ៊ូ ឈាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រដ្ឋបាលស្រុកកៀនស្វាយបានសម្រេចបិទភូមិរទាំងនៅយប់នេះ ដើម្បីប្រមូលពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ និងអ្នកប៉ះពាល់ប្រយោល ហើយចំនួនបិទប៉ុន្មានថ្ងៃនោះ គឺលោកអភិបាលមិនទាន់ដឹងនៅឡើយទេ។

បើតាមលោកអភិបាល គិតមកដល់ថ្ងៃទី ២៥ មេសានេះ ប្រជាពលរដ្ឋនៅក្នុងភូមិរទាំងមានចំនួនជាង១០នាក់ហើយដែលវិជ្ជមានជំងឺកូវីដ-១៩ ហើយអ្នកឆ្លងភាគច្រើន គឺជាក្រុមអាជីវករលក់ដូរនៅក្នុង ផ្សារដើមគរ ផ្សារជម្ពូវ័ន និងផ្សារមួយចំនួនទៀតនៅទីក្រុងភ្នំពេញ។




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង