Yearendyearend1140x150

ជប៉ុនប្រកាសអាសន្នការឆ្លងនៃCovid-19នៅក្នុងទីក្រុងតូក្យូនិងតំបន់អូសាកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga នៅថ្ងៃសុក្រនេះបានប្រកាសពីភាពអាសន្ននៃ Covid-19នៅទីក្រុងតូក្យូ អូសាកា ក្យូតូ និងហ៊ីយូហ្គោ។

ភាពអាសន្ននៃរដ្ឋនឹងចូលជាធរមានចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃទី ១១ ខែឧសភាដែលបានប្រកាសដោយ លោកនាយករដ្ឋមន្រ្តីនៅឯកិច្ចប្រជុំក្រុមការងារពិសេសជំងឺឆ្លងនៅថ្ងៃសុក្រ។

នេះជាលើកទី ៣ ហើយដែលរដ្ឋាភិបាលជប៉ុនបានចេញសេចក្តីប្រកាសបន្ទាន់ស្តីពី Covid-19 ដែលបានកើតឡើងនៅពេលតំបន់រដ្ឋបាលនានា បានស្នើសុំវិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃឆ្លងនេះ ដែលមានលក្ខណៈតឹងរ៉ឹងជាងវិធានការគ្រាអាសន្នដែលបានអនុវត្តកាលពីពេលមុន ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង