Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៦៥៥នាក់ និងជាសះស្បើយ ២២៤នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី ២២ ខែមេសា នេះ មានចំនួន ៦៥៥នាក់បន្ថែមទៀត ក្នុងនោះមាន ៦៥៤នាក់ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ២២៤នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៦៥៥នាក់ខាងលើ មាន៦៥៤នាក់ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៥២២នាក់ ហើយខេត្តព្រះសីហនុ ១១៣នាក់, ខេត្តកណ្ដាល ០៥នាក់, ខេត្តតាកែវ ០៥នាក់, ខេត្តកំពង់ស្ពឺ ០១នាក់,  ខេត្តមណ្ឌលគិរី ០១នាក់, ខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តកំពង់ចាម ០៣នាក់ និងខេត្តកែប ០៣នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៨៨៤៨នាក់ ជាសះស្បើយចំនួន ៣១៤៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៦៣៣នាក់ ហើយករណីស្លាប់ ៦១នាក់៕


Khcct banner

អត្ថបទទាក់ទង