Yearendyearend1140x150

រុស្ស៊ីគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកគាំទ្រដល់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហានៃការប្រែប្រួលអាកាសធាតុពិភពលោក។ ដោយការថ្លែងរបស់លោកពូទីនបែបនេះនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈការភ្ជាប់វីដេអូជាសហគមន៍អន្តរជាតិ។

លោកបានមានប្រសាសន៍ថា យើងជឿជាក់ថា មានក្របខ័ណ្ឌច្បាប់រឹងមាំសម្រាប់កិច្ចសហការអន្តរជាតិក្នុងការគ្រប់គ្រងនិងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពោលគឺកិច្ចព្រមព្រៀងជាសកលដែលទទួលបានក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ” ។ រុស្ស៊ីក៏កំពុងបំពេញកាតព្វកិច្ចអន្តរជាតិក្នុងវិស័យនេះ ដោយមានការទទួលខុសត្រូវពេញលេញជាពិសេសទាក់ទងនឹងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុពិធីសារក្យូតូនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោកពូទីនបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ៤៥ ភាគរយនៃថាមពលចម្រុះ ត្រូវបានរាប់បញ្ចូលដោយប្រភពថាមពលដែលមានការបំភាយទាបរួមទាំងការបង្កើតថាមពលនុយក្លេអ៊ែរ។ ប្រទេសរុស្ស៊ីមានឆន្ទៈអនុវត្តរាល់គម្រោងរួមគ្នានិងពិចារណាលើផលប្រយោជន៍សក្តានុពលសម្រាប់ក្រុមហ៊ុនបរទេសដែលចង់វិនិយោគលើបច្ចេកវិទ្យាស្អាត។

លោកបន្តថា យើងចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធិភាពក្នុងការគណនានិងតាមដានរាល់ការបំភាយឧស្ម័ន ដែលបង្កគ្រោះថ្នាក់ទៅក្នុងបរិយាកាស។ និងអញ្ជើញប្រទេសដែលចាប់អារម្មណ៍ទាំងអស់ចូលរួមការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា ដើម្បីវិនិយោគរួមគ្នាក្នុងគម្រោងអាកាសធាតុ ដែលអាចធ្វើឱ្យមានភាពខុសគ្នានៅក្នុងជីវិតពិតនិង ដើម្បីស្វែងរកបច្ចេកវិទ្យាកាបូនតិចថ្មីយ៉ាងសកម្ម។ ដូច្នេះហើយការអភិវឌ្ឍន៍នេះ គួរតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពលើផ្លូវសំខាន់ៗដូចជា ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងគម្លាតនៃការអភិវឌ្ឍរវាងប្រទេសនានា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង