Yearendyearend1140x150

ពលរដ្ឋមួយចំនួនសម្រុកទិញ«ថ្នាំ»ព្យាបាលជំងឺកូវីដកម្រិតស្រាលមកប្រើប្រាស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងសុខាភិបាល នាថ្ងៃទី ១៥ ខែ មេសានេះ  បានចេញសេចក្តីប្រកាស អំពីឈ្មោះថ្នាំ និងរបៀបនៃការប្រើប្រាស់ដល់រាល់អ្នកជំងឺកូវីដ១៩ ដែលអាចព្យាបាលនៅគេហដ្ឋានដោយខ្លួនឯង។ក្រោយការប្រកាសនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបានសម្រុកទៅទិញថ្នាំនេះមកប្រើប្រាស់ ដើម្បីការពារទុកជាមុននៃការឆ្លងជំងឺកូវីដ។

ក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍ បានចុះទៅតាមឱសថស្ថាន ឬតាម(ប៉ាម៉ាស៊ី)មួយចំនួននៅក្នុងទីក្រុងភ្នំពេញ និង បានសួរនាំប្រជាពលរដ្ឋដែលមកទិញថ្នាំ។ជាចម្លើយពួកគាត់បានលើកឡើងថា ការមកទិញនេះដោយសារមានការបញ្ជាក់ពីក្រសួងសុខា ហើយពេលគ្រួសារគាត់ទិញញាំទៅមានភាពធូរស្រាលនូវអាការមួយចំនួនដែលពាក់ព័ន្ធនឹងជំងឺកូវីដ។

ចំណែកម្នាស់ឱសថស្ថានមួយរូបនៅក្នុងខណ្ឌច្បារអំពៅ បានថ្លែងថា ក្រសួងសុខាភិបាលបានប្រកាស អំពីឈ្មោះថ្នាំ និងរបៀបនៃការប្រើប្រាស់ដល់រាល់អ្នកជំងឺកូវីដ១៩ ដែលអាចព្យាបាលនៅគេហដ្ឋានដោយខ្លួនឯង។ក្រោយការប្រកាសឱសថស្ថានរបស់លោកលក់ដាច់ដោយសារតែមានការទិញច្រើនពីប្រជាពលរដ្ឋ។

ម្នាស់ឱសថស្ថានមួយរូប បានសង្គត់ធ្ងន់ថា បើទោះអ្នកមិនកើតកូវីដក៏អាចញាំថ្នាំនេះបាន ព្រោះវាជាថ្នាំកាត់ស្លេះ និងជួយបញ្ចុះកម្តៅ។

ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកើនឡើងច្រើន ហើយអ្នកជំងឺស្រាលមួយចំនួនឱ្យព្យាបាលនៅតាមផ្តះ។ក្រសួងបានជម្រាបថា ប្រសិនបើប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាលនៅឡើយ ក្រសួងណែនាំឲ្យអនុវត្តតាមការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ។

ចំពោះការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដែលស្ថិតនៅក្នុងកម្រិតស្រាលក្រសួងណែនាំឲ្យប្រើប្រាស់នូវថ្នាំចំនួនបីប្រភេទ រួមមាន ប៉ារ៉ាសេតមុល(Paracetamol) ប្រូមិចស៊ីន(Bromhexine) និង សេទីរឺស៊ីន(Cetirizine) ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង