Cct850x100 1
1800px x h300px kh

ចិនសរសើរដល់ដំណើរការចាក់វ៉ាក់សាំងកូវីដនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានកោតសរសើរដល់សកម្មភាពចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា។ ជាពិសេសដំណើរការចាក់វ៉ាក់សាំងនិទាឃរដូវ ក្នុងប្រទេសកម្ពុជាដំណាក់កាលទី១បានបញ្ចប់យ៉ាងរលូន ហើយក៏មានពលរដ្ឋចិនចំនួន១ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងដូសទី១រួចហើយផងដែរ។ ការកោតសរសើរនេះបានធ្វើឡើង ស្របពេលដែលប្រទេសទាំងពីរកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមបណ្តាញសង្គមផ្លូវការបស់ខ្លួន កាលពីថ្ងៃទី២០ មេសា ២០២១ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការរៀបចំជាពិសេសនូវ សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ក្នុងប្រទេសកម្ពុជា ដំណាក់កាលទីមួយ ត្រូវបានបញ្ចប់យ៉ាងរលូននាថ្ងៃទី២០ ខែមេសា។

សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ​បានបន្តដំណើរមកដល់ការដ្ឋានគម្រោងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបប្រទេសកម្ពុជា។ នាម៉ោង១២ ថ្ងៃត្រង់​ គ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាបានបញ្ចប់ការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកជនជាតិចិនមួយរូបចុងក្រោយនៃគម្រោងនេះ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា តំណាងឲ្យប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នក្នុងប្រទេសកម្ពុជា រួមមាន ក្រសួងសុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា ក៏ដូចជាថ្លែងអំណរគុណជូនចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃលេខាធិការដ្ឋានសភាពាណិជ្ជកម្មចិន (កម្ពុជា)។

គួរបញ្ជាក់ដែរថា កម្ពុជានិងចិនបាននិងកំពុងសហការគ្នាយ៉ាងពេញទំហឹងក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះដែរ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ពេលផ្ទុះជំងឺកូវីដ១៩នៅប្រទេសចិន ដែលត្រូវបានចាត់ទុកថា ការផ្តល់ធ្យូងកម្តៅពេលរដូវរងារនោះ ភាគីចិនបានតបស្នងវិញយ៉ាងច្រើនចំពោះកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង