Yearendyearend1140x150

ពលរដ្ឋខ្មែរ៦នាក់បានជាប់ពន្ធនាគារដោយសារល្មើសបម្រាមបិទខ្ទប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្សចំនួន ៧ នាក់ ដែលបំពានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងបានសម្រេចដាក់ពន្ធនាគារចំនួន៦នាក់ ដែលបើកបរល្មើសបម្រាមក្នុងអំឡុងពេលរាជរដ្ឋាភិបាលប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតត្រឹមព្រឹកថ្ងៃទី ២០ មេសានេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្សចំនួន ៧ នាក់ ក្នុងនោះមានម្នាក់ ត្រូវបានអាជ្ញាធរនាំទៅអប់រំ និង ពលរដ្ឋចំនួន៦នាក់ផ្សេងទៀត ត្រូវសម្រេចដាក់ពន្ធនាគារ បន្ទាប់ពីពួកគេល្មើសបម្រាមក្នុងអំឡុងពេលរាជរដ្ឋាភិបាល។

យោងតាមច្បាប់ប្រយុទ្ធប្រឆាំងកូវីដ ១៩ មាត្រា ១១ នៃច្បាប់នេះចែងថា បទ «រារាំងដល់ការអនុវត្តវិធានការ» ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល។ ប៉ុន្តែក្នុងករណីបណ្តាលឱ្យមានការចម្លងជំងឺកូវីដ ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈប្រឈមទោសពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ទៅ ២០ លានរៀល»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង