Yearendyearend1140x150

កិច្ចសហប្រតិបត្តិការចិន - អាមេរិកមានសារសំខាន់សម្រាប់ដោះស្រាយការប្រែប្រួសលអាកាសធាតុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/

UN ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិកស្តីពីការដោះស្រាយការប្រែប្រួលអាកាសធាតុពិភពលោកនិងបានបញ្ជាក់ជាថ្មីនូវគោលដៅនៃការឈានដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យនៅឆ្នាំ ២០៥០ ។

លោក Antonio Guterres បាននិយាយឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយប្រទេសចិននិងសហរដ្ឋអាមេរិក ស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងទីក្រុងសៀងហៃ ក៏ដូចជាកិច្ចប្រជុំកំពូល ដែលនឹងត្រូវរៀបចំឡើងដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ២២-២៣ ខែមេសា។

លោក Antonio Guterres បានចង្អុលបង្ហាញថា ប្រទេសទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហានេះ ដោយកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកក្នុងរង្វង់ ១.៥ អង្សានៃមូលដ្ឋានគ្រឹះមុនឧស្សាហកម្មដែលរួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់លើពិភពលោក ៤៥ ភាគរយពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០៣០ និងឈានដល់សូន្យសុទ្ធនៅឆ្នាំ ២០៥០ ។

របាយការណ៍បានបង្ហាញថាឆ្នាំ ២០២០ ជាឆ្នាំដែលមិនធ្លាប់មានពីមុនមកនៃគ្រោះមហន្តរាយអាកាសធាតុ ដោយមានសីតុណ្ហភាពពិភពលោក ១,២ អង្សាខ្ពស់ជាងពេលមុនឧស្សាហកម្ម ពោលគឺជិតដល់កម្រិត ១,៥ អង្សាដែលអ្នកវិទ្យាសាស្ត្របានកំណត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង