Cct850x100 1
1800px x h300px kh

សហគមន៍អ៊ឺរ៉ុបប្រហែលជាមិនបន្តកិច្ចសន្យាវ៉ាក់សាំងជាមួយក្រុមហ៊ុន AstraZeneca

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Thierry Breton អ្នកទទួលខុសត្រូវក្រុមការងារផលិតវ៉ាក់សាំង រូបភាព ( Europos Parlamentas) 

អ៊ឺរ៉ុប៖ ស្នងការអឺរ៉ុបសម្រាប់ទីផ្សារផ្ទៃក្នុងលោក Thierry Breton បានបង្ហើបកាលពីថ្ងៃអាទិត្យថា សហគមន៍អ៊ឺរ៉ុប (EU) អាចបញ្ឈប់ការបន្តកិច្ចសន្យារបស់ខ្លួន ក្នុងការបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន AstraZeneca ដែលជាការសម្រេចចិត្តមួយ បន្ទាប់ពីក្រុមហ៊ុននេះមិនបានផ្តល់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។

បច្ចុប្បន្នលោក Breton ដែលទទួលខុសត្រូវក្រុមការងារផលិតវ៉ាក់សាំងថ្មីរបស់សហភាពអឺរ៉ុប បានធ្វើការអត្ថាធិប្បាយក្នុងបទសម្ភាសន៍ទៅកាន់ប៉ុស្តិ៍បារាំង BFMTV ដែលមានរយៈពេល ២៤ ម៉ោង នៅប៉ារីសដោយកត់សម្គាល់ថា ក្រុមហ៊ុន AstraZeneca បានពន្យារពេលក្នុងការបញ្ជូនវ៉ាក់សាំងនេះ។

ក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកលទ្ធកម្មវ៉ាក់សាំង អាទិភាពចម្បងគឺត្រូវធានាថាក្រុមហ៊ុនឱសថផ្តល់វ៉ាក់សាំងឱ្យបានទៀងទាត់ដូចដែលត្រូវបានចែងនៅក្នុងកិច្ចសន្យា។ លោកបានបន្តថា ប្រទេសនេះ បានបញ្ជាទិញវ៉ាក់សាំង ១២០ និង ១៨០ លានដូសក្នុងត្រីមាសទី ១ និងទី ២ នៃឆ្នាំនេះ។

ទោះយ៉ាងណាក្រុមហ៊ុនផលិតវ៉ាក់សាំងបានចែកចាយត្រឹមតែ ៣០ លានដូសជំនួសឱ្យចំនួន ១២០ លានដែលសហភាពអឺរ៉ុបបានបញ្ជាទិញក្នុងត្រីមាសទី ១ ហើយ ៧០ លានដូស ត្រូវបញ្ជូនសម្រាប់ត្រីមាសទី ២ ។

លោកបានកត់សម្គាល់ថា សហគមន៍អ៊ឺរ៉ុបមិនបានចេញសេចក្តីសំរេចទេ ប៉ុន្តែនឹងបន្តការពិភាក្សាលើបញ្ហានេះ។ ខណៈកិច្ចសន្យាវ៉ាក់សាំងគ្រោងនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំនេះ៕

Khcct banner

អត្ថបទទាក់ទង