Yearendyearend1140x150

អាជ្ញាធរបិទ«ផ្សារបឹងត្របែកផ្លាហ្សា» ក្រោយរកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ផ្សារបឹងត្របែកផ្លាហ្សា រូបភាព (អនុគណៈកម្មការប្រឆាំងកូវីដ១៩)

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខណ្ឌចំការមន បានសម្រេចបិទផ្សារបឹងត្របែកផ្លាហ្សារយៈពេល១៤ ថ្ងៃជាបណ្ដោះអាសន្ន ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួន បានឆ្លងវិរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» ដែលស្ថានភាពនេះ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នា។ 

បើតាមអាជ្ញាធរបានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួន បានឆ្លងវិរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» ដែលស្ថានភាពនេះ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នា ក្នុងបរិវេណផ្សារគួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ជាងនេះទៅទៀត រដ្ឋបាលខណ្ឌចំការមន សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារបឹងត្របែក ផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌចំការមន អំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើ កាងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាក តេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង