Cct850x100 1
1800px x h300px kh

អ្នកដែលពាក់ព័ន្ធនឹង«ផ្សារធំទួលសង្កែ»សូមតាមដានសុខភាពរបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៦ មេសា នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានដើរទៅ «ផ្សារធំទួលសង្កែ» ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ មេសា  សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ថ្ងៃ។

អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដើរផ្សារ និងអាជីវករលក់ ឬមានទំនាក់ទំនងជាមួយអ្នកនៅ«ផ្សារផ្សារធំទួលសង្កែ» មានដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ មេសា​ ឆ្នាំ២០២១  សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ «តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕​

Khcct banner

អត្ថបទទាក់ទង