Yearendyearend1140x150

និស្សិតកម្ពុជាសិក្សានៅប្រទេសចិន បានទទួលវ៉ាក់សាំងការពារកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ និស្សិតដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ៧០០នាក់ បានស្ម័គ្រចិត្តមកទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac លើកទី១ នៅសណ្ឋារគារ កាំបូឌីយ៉ាណា ដែលរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្របខណ្ឌទូទាំងប្រទេស។

ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក អ៊ុ លឹមហួរ បានបញ្ជាក់ថា នេះគឺជាការផ្ដល់វ៉ាក់សាំងដូសលើកទី១ សម្រាប់និស្សិតនៅរស់នៅក្នុងរាជធានីភ្នំពេញ។ 

ដោយឡែក កាលពីដើមខែមីនាកន្លងទៅ និស្សិតកម្ពុជាសិក្សានៅប្រទេសចិនបានទទួលអាទិភាពដើម្បីចាក់វ៉ាក់សាំង ក្នុងនោះនិស្សិតប្រមាណជាង១៤០០នាក់ បានទទួលវ៉ាក់សាំងទាំង២ដូស រួចរាល់ផងដែរ ។

លោកមានប្រសាសន៍ថា៖ «ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីឱ្យនិស្សិតទាំងអស់ អាចត្រឡប់ទៅរស់នៅ និងបន្ដសិក្សានៅប្រទេសចិនវិញជាធម្មតា ដូចនេះហើយ សូមនិស្សិតទាំងអស់ មកទទួលវ៉ាក់សាំងអោយបានគ្រប់ៗគ្នា»។

ជាចុងក្រោយ លោកសូមថ្លែងអំណរគុណដល់លោក ជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្របខណ្ឌទូទាំងប្រទេស ដែលបានរៀបចំការចាក់វ៉ាក់សាំង ជូនដល់ក្រុមនិស្សិត។

សូមជម្រាបជូនថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន មានចំនួនជាង ២២០០នាក់ ក្នុងនោះ ប្រមាណ១០០នាក់ កំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន និង និស្សិតប្រមាណ២១០០នាក់ កំពុងសិក្សាតាមអនឡាញនៅក្នុងស្រុក។

ប្រធានសមាគមនិស្សិត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំការចាក់វ៉ាក់សាំង ជូនដល់ក្រុមនិស្សិតដើម្បីការពារពីកូវីដ-១៩ និងទទួលបានឱកាសត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង