Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែននឹងចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០មេសា មុនទៅចូលរួមកិច្ចប្រជុំអាស៊ាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៦ មេសានេះ បានប្រកាសថានឹងចាក់វ៉ាក់សាំងលើកទី២ នៅថ្ងៃទី ២០ មេសាខាងមុខនេះ។ការចាក់នេះ គឺធ្វើឡើងមុនពេលដែលសម្តេចនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាននៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី ២៤ មេសា ឆ្នាំ២០២១។

តាមរយៈបណ្តាលសង្គមសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល សម្តេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១ ហើយថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។

បើតាមសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀត ហើយសម្តេចនឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។

គួរបញ្ជាក់ថា សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​មាន​តំណែង​ជា​រដ្ឋមន្រ្តី​ បាន​ចាក់​វ៉ាក់​សាំងរបស់​ក្រុម​ហ៊ុន​ Astra​Zeneca តាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​កូវីដ​១៩​ ជា​សកល​របស់​អង្គការ ​WHO ដែល​ហៅ​ថា​កូវ៉ាក់ ​(COVAX)៕


Khcct banner

អត្ថបទទាក់ទង