Yearendyearend1140x150

កូរ៉េខាងត្បូងសោកស្តាយចំពោះការសម្រេចរបស់ជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មចូលក្នុងសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងត្បូងសោកស្តាយចំពោះការសម្រេចរបស់ជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មចូលក្នុងសមុទ្រ ប្រភពរូប៖ The New York Times 

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយយ៉ាងខ្លាំងនៅថ្ងៃទី ១៣ ដែលជប៉ុនសម្រេចចិត្តបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។

ប្រធានការិយាល័យកិច្ចការរដ្ឋកូរ៉េខាងត្បូងលោកGoo Yun-chul បានថ្លែងនៅក្នុងសន្និសីទកាសែតថាទង្វើនេះបង្កការគំរាមកំហែងដល់សន្តិសុខប្រទេសជិតខាងនិងបរិស្ថានសមុទ្រ។ ភាគីជប៉ុនមិនបានពិគ្រោះយោបល់និងស្វែងរកការយោគយល់គ្នាជាមួយប្រទេសជិតខាងនោះទេ។ ក្នុងការសម្រេចចិត្តនេះ ភាគីកូរ៉េខាងត្បូងនឹងមិនលើកលែងចំពោះវិធានការណ៍ណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋរបស់ខ្លួនឡើយ។ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបង្ហាញទៅភាគីជប៉ុននូវការប្រឆាំងនិងក្តីបារម្ភរបស់ពលរដ្ឋកូរ៉េខាងត្បូងលើបញ្ហានេះ។

លោកGoo Yun-chul បាននិយាយទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងតម្រូវឲ្យ ប្រទេសជប៉ុនចាត់វិធានការជាក់លាក់ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋកូរ៉េខាងត្បូង និងបញ្ជូនការព្រួយបារម្ភរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ក្នុងដំណើរការបំលែងទឹកកខ្វក់ទាំងមូល និងលើកកម្ពស់ការងារផ្ទៀងផ្ទាត់អន្តរជាតិ។

លោកក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដំណើរការបណ្តាញគ្រប់គ្រងសុវត្ថិភាពវិទ្យុសកម្មនុយក្លេអ៊ែរដ៏តឹងរ៉ឹងលើការព្យាករណ៍និងវិភាគពីផលប៉ះពាល់ ដែលអាចកើតមាននៃទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា លើប្រទេសកូរ៉េខាងត្បូង តាមដានការហូរចូលនៃសារធាតុវិទ្យុសកម្មនៅក្នុងដែនទឹករបស់កូរ៉េខាងត្បូង អនុវត្តយ៉ាងតឹងរឹងនូវវត្ថុធាតុវិទ្យុសកម្មចំណីអាហារ ដែលបាននាំចូល រកឃើញនិងត្រួតពិនិត្យវិធានដើមនៃផលិតផលជលផល ដែលបាននាំចូលរួមទាំងផលិតផលជលផលរបស់ជប៉ុនផងដែរ។

រដ្ឋាភិបាលជប៉ុនបានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ១៣ ហើយបានសំរេចជាផ្លូវការ ដើម្បីបំលែងនិងច្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរចំនួន ១ លានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ហើយការបង្ហូរចេញនឹងចាប់ផ្តើមនៅក្នុងរយៈពេលប្រហែល ២ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង