Yearendyearend1140x150

រដ្ឋមួយចំនួននៅអាមេរិកបិទកន្លែងចាក់វ៉ាក់សាំងបណ្តោះអាសន្នដោយសារតែប្រតិកម្មវ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វ៉ាក់សាំងJohnson & Johnson ប្រភពរូប៖ ABC News

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិករដ្ឋមួយចំនួនបានឲ្យដឹងថា នៅសហរដ្ឋអាមេរិកបានបិទជាបណ្តោះអាសន្ននូវកន្លែងចាក់វ៉ាក់សាំងមួយចំនួន ដោយសារតែមានប្រតិកម្មមិនល្អបន្ទាប់ពីប្រជាជនបានចាក់វ៉ាក់សាំងJohnson & Johnson។ ទោះយ៉ាងណាមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកបាននិយាយថា បន្ទាប់ពីការវិភាគ វាមិនបានរកឃើញបញ្ហាសុវត្ថិភាពគួរឱ្យព្រួយបារម្ភទេ ហើយវាត្រូវបានណែនាំឱ្យបន្តលើកកម្ពស់ក្នុងការចាក់វ៉ាក់សាំង។

យោងតាមរបាយការណ៍បានឲ្យដឹងថាមនុស្សចំនួន ១៨ នាក់នៅរដ្ឋ Carolina ខាងជើងបានជួបប្រទះនូវប្រតិកម្មមិនល្អ បន្ទាប់ពីបានចាក់វ៉ាក់សាំង Johnson & Johnson ខណៈមនុស្សចំនួន ១១ នាក់ នៅរដ្ឋខូឡូរ៉ាដូនិង ៨ នាក់នៅរដ្ឋ Georgia បានរាយការណ៍ពីផលប៉ះពាល់ជាក់ស្តែងដូចជា រោគសញ្ញាវិលមុខ ចង្អោរនិងដួលសន្លប់។ ពួកគេមួយចំនួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវាយតម្លៃ ហើយខ្លះទៀតត្រូវទុកនៅកន្លែងចាក់វ៉ាក់សាំង ដើម្បីធ្វើការសង្កេតមុនពេលត្រឡប់មកផ្ទះវិញ។

វ៉ាក់សាំងJohnson & Johnson កូវីដ១៩ ត្រូវបានបង្កើតឡើងដោយ Janssen Pharmaceuticals ដែលជាបុត្រសម្ព័ន្ធរបស់ Johnson & Johnson ។ វាត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក សម្រាប់ប្រើជាបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំនេះ។ យោងតាមគេហទំព័ររដ្ឋបាលឱសថអាមេរិក បានឲ្យដឹងថា ប្រតិកម្មទូទៅបន្ទាប់ពីការចាក់វ៉ាក់សាំងថ្មីរបស់ Johnson & Johnson គឺឈឺនៅកន្លែងចាក់វ៉ាក់សាំងដូចជា ឈឺក្បាល អស់កម្លាំង ឈឺសាច់ដុំ និងចង្អោរ ដែលភាគច្រើនពីស្រាលទៅមធ្យមនិងមានរយៈពេលពី ១ ទៅ ២ ថ្ងៃ។

ថ្មីៗនេះនិយោជិកនៅរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅ Baltimor រដ្ឋម៉ារីលែន បានច្រឡំលាយវត្ថុធាតុដើមវ៉ាក់សាំងថ្មីចំនួន ២ ផ្សេងគ្នា ដែលជាលទ្ធផលបានបំផ្លាញវ៉ាក់សាំង Johnson & Johnson កូវីដ១៩ ចំនួន ១៥ លានដូស ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំងនៅទូទាំងសហរដ្ឋអាមេរិក។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តីមន្រ្តីរដ្ឋាភិបាលសហព័ន្ធថា ការផ្គត់ផ្គង់វ៉ាក់សាំងថ្មីJohnson & Johnson នឹងធ្លាក់ចុះ ៨៥% នៅសប្តាហ៍នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង