Yearendyearend1140x150

រដ្ឋបាលរាជធានីភ្នំពេញប្រកាសបន្តអនុវត្តបម្រាម«គោចរ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស រដ្ឋបាលរាជធានីភ្នំពេញឱ្យផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំបោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននានានៅតាមសណ្ឋាគារ។ល។ ដែលទទួលអតិថិជនឱ្យចូលមកទទួលទាននៅក្នុងបរិវេនអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។

សេចក្តីប្រកាសបន្តថា នៅក្នុងរាជធានីភ្នំពេញត្រូវតែបិទផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ប៉ុន្តែមានករណីខ្លះដែលត្រូវលើកលែងដូចជា ការធ្វើដំណើរដោយមូលហេតុបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងរដ្ឋ និងឯកជន និងកងកម្លាំងនៅតាមស្ថាប័ននានាទៀតដែលមានការចាំបាច់ និងមានលិខិតបញ្ជាក់ពីស្ថាប័នច្បាស់លាស់ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង