Yearendyearend1140x150

ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារចិននៅតែដំណើរការធម្មតា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោក សៀង ថៃ ក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនិងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ភ្នំពេញ៖ ការនាំចេញទំនិញរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសចិនមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺដំណើរការជាប្រក្រតី បើទោះបីជានៅប្រទេសចិនកំពុងញាំញីដោយមេរោគ«កូរ៉ណា»ក្តី។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោក សៀង ថៃ បានថ្លែងថា ក្នុងរយៈពេលមួយខែដែលប្រទេសចិនផ្ទុះមេរោគ«កូរ៉ូណា»ការស្នើសុំបញ្ជាទិញពីអ្នកវិនិយោគចិននៅតែរក្សាកំណើនដដែរ គ្មានចំនួនថយចុងនោះឡើយ។

លោក សៀង ថៃ បានថ្លែងថា «បើយើងក្រឡេកមើលទៅមេរោគកូរ៉ូណានេះវាវៃទៅលើមនុស្ស ឯទំនិញវាមិនមានជាបញ្ហាអ្វីនោះទេ យើងបញ្ជូនទំនិញនៅតែជាធម្មតាទេដូចជា ទំនិញដឹកតាមរថយន្តកុងតៃន័រ ឯផលិទ្ធផលកសិកម្មអីយើងនៅតែបញ្ជូនទៅ។»

នៅក្នុងសន្និសីទកាសែតរៀបចំធ្វើឡើងនៅវិមានសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរក្សាឱ្យមានជើងហោះហើយពីចិនមកកម្ពុជា បើទោះបីនៅប្រទេសចិនកំពុងផ្ទុះ មេរោគ«កូរ៉ូណា»ក្តី។សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបិទជើងហោះហើរមកពីប្រទេសចិនដោយសារខ្លាចឆ្លងវីរុសកូរ៉ូណា គឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន។

ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ថា ការផ្ទុះមេរោគ«កូរ៉ូណា» វាបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោកជាសកលគ្រាន់តែវាតិចឬច្រើន។នៅកម្ពុជាមានផលប៉ះពាល់តិចតូចលើផលិតលទ្ធផលកសិកម្មនៅតាមព្រំដែនកម្ពុជា និងថៃ ដោយសារតែប្រទេសថៃទិញផលិតលទ្ធផលកសិកម្មពីកម្ពុជាហើយកែច្នៃនាំចេញទៅកាន់ទីផ្សារចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង