Yearendyearend1140x150

ប្រជាជនហ្វូគូស៊ីម៉ាតវ៉ាប្រឆាំងនឹងការសម្រេចបញ្ចេញកាកសំណល់វិទ្យុសកម្មចូលសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ជប៉ុន៖ ប្រជាជននៅទូទាំងខេត្តហ្វូគូស៊ីម៉ាកាលពីថ្ងៃអាទិត្យ បានធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការបោះចោលកាកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរFukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

សារព័ត៌មាន Nikkei Asia បានឱ្យដឹងនៅថ្ងៃទី ៩ ខែមេសានេះថា រដ្ឋាភិបាលជប៉ុនថ្មីៗនេះ បានសំរេចបញ្ចេញទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ ដំណោះស្រាយនេះគ្រោងនឹងត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ១៣ ខែមេសា។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្បែរកំពង់ផែ Onahama ក្នុងទីក្រុង Iwaki ដោយកាន់ពាក្យស្លោកប្រឆាំងនឹងការចាក់ចោលទឹកកខ្វក់ចូលទៅក្នុងមហាសមុទ្រ ហើយបង្ហាញពីបំណងប្រាថ្នារបស់ពួកគេ ដែលថារដ្ឋាភិបាលនឹងស្តាប់មតិសាធារណៈនិងទទួលយកដំណោះស្រាយផ្សេងទៀតដែលអាចធ្វើទៅបាន។

ការជួបជុំនេះត្រូវបានផ្តួចផ្តើមឡើងដោយអង្គការការពារបរិស្ថានក្នុងតំបន់នៅហ្វូគូស៊ីម៉ាចាប់ពីម៉ោង ១៣ ដែលម៉ោងក្នុងស្រុក តំណាងសាធារណៈជនសមាជិកនៃអង្គការការពារបរិស្ថាននិងប្រជាជន ដែលមានការយល់ដឹងទូលំទូលាយពីគ្រប់មជ្ឈដ្ឋានមកពីខេត្តហ្វូគូស៊ីម៉ាបានថ្លែងសុន្ទរកថា ដោយសាកសួរពីសុវត្ថិភាពនៃផែនការ និងចង្អុលបង្ហាញថាដំណើរការនៃការសម្រេចរបស់រដ្ឋាភិបាលមិនបានស្តាប់មតិសាធារណៈ។

យោងតាមស្ថិតិពីអង្គការបរិស្ថានក្រៅរដ្ឋាភិបាល ដែលបានរៀបចំការប្រមូលផ្តុំនេះសភាក្រុងចំនួន ៤១ ក្នុងចំណោម ៥៩ នៅខេត្តហ្វូគូស៊ីម៉ាមិនយល់ស្របនឹងផែនការនោះទេ ដែលស្មើនឹងប្រមាណ ៧០ ភាគរយនៃចំនួនសរុប។ ក្នុងចំណោមនោះក្រុមប្រឹក្សាក្រុងចំនួន ២៥ បានសម្តែងការប្រឆាំងយ៉ាងខ្លាំងហើយក្រុមប្រឹក្សាក្រុងចំនួន ១៦ បានស្នើសុំឱ្យរដ្ឋាភិបាលកណ្តាលឆ្លើយតបដោយប្រុងប្រយ័ត្ននិងបញ្ជូនមតិពាក់ព័ន្ធ។

នៅខែធ្នូឆ្នាំ ២០២០ ក្រុមការពារបរិស្ថានបានប្រមូលហត្ថលេខាចំនួន ៤៥០,០០០ ពីពលរដ្ឋជប៉ុនដោយប្រឆាំងនឹងការបញ្ចេញទឹកសំណល់ដែលមានជាតិទ្រីមីញ៉ូមចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង