Cct850x100 1
1800px x h300px kh

កម្មករនិងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត២ម៉ឺននាក់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កម្មករនិយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ (រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ បើគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតក្នុងរាជធានីភ្នំពេញចំនួន១៨ ៥១៨នាក់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ការពារកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៤ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ៧ទីតាំង ដោយទទួលបានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន១៨ ៥១៨នាក់ ក្នុងនោះមានជាជាតិបរទេសចំនួន ៩០៣នាក់ ,ចាក់បានចំនួន ១៧ ៨៦២នាក់ (បរទេសចំនួន ៨៨៣នាក់) ហើយគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៦៥៦នាក់ (បរទេសចំនួន ២០នាក់)។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងរាជធានីភ្នំពេញត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

របាយការណ៍បន្ថែមថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕


Khcct banner

អត្ថបទទាក់ទង