Yearendyearend1140x150

ហុងកុងប្រឆាំងដាច់ខាតចំពោះឧក្រិដ្ឋជនដែលរំលោភលើច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ហុងកុង៖ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង នៅថ្ងៃសុក្របានធ្វើសេចក្តីថ្លែងការណ៍មួយដោយសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះបទឧក្រិដ្ឋក្នុងទម្រង់ណាមួយដោយប្រទេស តំបន់ អង្គភាព ឬបុគ្គលណាមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍រដ្ឋាភិបាលពិសេសហុងកុងបានសង្កត់ធ្ងន់ថា សង្គមណាដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ មិនគួរទទួលយកអ្នកណាម្នាក់ ដែលនៅពីលើច្បាប់ឬមានឯកសិទ្ធិ ក្នុងការរំលោភច្បាប់ ដោយមិនប្រឈមនឹងផលប៉ះពាល់ផ្នែកច្បាប់ឡើយ។

សេចក្តីថ្លែងការណ៍បានចង្អុលបង្ហាញថា បន្ទាប់ពីមានកុបកម្មនិងសកម្មភាពខុសច្បាប់ជាច្រើនដែលគាំទ្រដល់ការបំបែកខ្លួននៅហុងកុងចាប់តាំងពីខែមិថុនាឆ្នាំ ២០១៩ មក ឧក្រិដ្ឋជនមួយចំនួនដែលបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរនៅហុងកុងបានខកខាន ដើម្បីគេចវេសពីការទទួលខុសត្រូវស្របច្បាប់។

បទឧក្រិដ្ឋទាំងនេះរួមមាន ការបង្ករបួសស្នាមដោយចេតនា ការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក គ្រឿងផ្ទុះការលួចប្លន់ ការប៉ះទង្គិច និងការឃុបឃិតជាមួយប្រទេសខាងក្រៅ ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយថា ឧក្រិដ្ឋជនទាំងនេះបានដោះសារជាច្រើនរួមទាំង ការកុហកតុលាការដើម្បីសុំការអនុញ្ញាតឱ្យចាកចេញពីទីក្រុងហុងកុង និងចោទប្រកាន់ថាពួកគេត្រូវបានកាត់ទោសដោយហេតុផលនយោបាយ ដើម្បីគេចចេញពីយុត្តិធម៌ដោយចេតនា។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា នៅហុងកុងរាល់ការចាប់ខ្លួននិងការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងប្រឆាំងនឹងសកម្មភាពព្រហ្មទណ្ឌ ហើយមិនមានអ្វីដែលពាក់ព័ន្ធនឹងជំហរនយោបាយឡើយ។ការចាប់ខ្លួននិងការផ្តន្ទាទោស គឺផ្អែកលើអង្គហេតុនិងភ័ស្តុតាង ហើយត្រូវបានធ្វើឡើងស្របតាមច្បាប់។

របាយការណ៍នោះបានកត់សម្គាល់ថាក្រសួងយុត្តិធម៌ដោះស្រាយការចោទប្រកាន់ពីបទឧក្រិដ្ឋដោយគ្មានការជ្រៀតជ្រែកណាមួយ ហើយហុងកុងមានប្រព័ន្ធតុលាការឯករាជ្យមួយជាមួយនឹងអំណាចនៃការកាត់សេចក្តីចុងក្រោយ។ មនុស្សគ្រប់រូបនឹងទទួលបានការជំនុំជម្រះដោយយុត្តិធម៌៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង