Yearendyearend1140x150
Img 0571

ពលរដ្ឋសម្រុកទិញ«អីវ៉ាន់ស្តុកទុក» ខណៈអាជ្ញាធរបិទខ្ទប់តំបន់ខ្លះនៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងរាជធានីនាព្រឹកថ្ងៃទី១០ មេសានេះ បានសម្រុកនាំគ្នាទិញអីវ៉ាន់ និង ស្បៀងស្តុកទុកក្នុងផ្ទះ ខណៈអាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ (Lockdown) តំបន់មួយចំនួនដែលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក្រោយរកឃើញអ្នកឆ្លងកូវីដថ្មី៦៣១នាក់។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងអំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

តំបន់មួយចំនួនដែលបិទនោះមាន៖ខណ្ឌមានជ័យ ( បិទសង្កាត់ស្ទឹងមានជ័យ1 និង សង្កាត់ស្ទឹងមានជ័យ2 )។ ខណ្ឌសែនសុខ ( បិទភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម )។ ខណ្ឌពោធិសែនជ័យ ( បិទភូមិត្រពាំងថ្លឹង2 , ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី1 ) ( បិទភូមិចំការឪឡឹក1 , ភូមិប៉ប្រកខាងត្បូង , ភូិមប៉ប្រកខាងជើង និង ភូមិត្រពាំងល្វា1 នៃសង្កាត់កាកាបទី1 , បិទភូមិចំការឪឡឹកទី1 នៃសង្កាត់កាកាបទី2 ។

ការសម្រេចរបស់អាជ្ញាធរក្នុងវិធានការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី៩ មេសា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីរហូតទៅដល់៦៣១នាក់។ ដូច្នេះរយៈពេលត្រឹមតែមួយថ្ងៃ និងមួយយប់ អាជ្ញាធររាជធានីភ្នំពេញរកឃើញអ្នកវិជ្ជមានកូវីដប្រហែល ១២០៧ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង