Yearendyearend1140x150

BREAKING៖ កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៥៧៦នាក់ និងជាសះស្បើយ ៧០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៧៦នាក់បន្ថែមទៀត ជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៧០នាក់ផងដែរ។

ក្ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៥៧៦នាក់ខាងលើឆ្លងក្នុងសហគមន៍ នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេមិនធ្លាប់មានពីមុន ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៥៤៤នាក់ ហើយខេត្តស្វាយរៀង ១៦នាក់, ខេត្តព្រះសីហនុ ១២នាក់ , ខេត្តសៀមរាប ០២នាក់ , ខេត្តកណ្ដាល ០១នាក់ និងខេត្តកំពង់ចាម ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៦០៤ នាក់ ជាសះស្បើយចំនួន ១៩៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៥៩១នាក់ ហើយករណីស្លាប់ ២៤នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង