Yearendyearend1140x150

ទីក្រុងបាងកកបានលុបចោលពិធីបុណ្យសង្រ្កាន្តនិងបិទកន្លែងកម្សាន្តនៅលើផ្លូវខៅសាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីក្រុងបាងកកបានលុបចោលពិធីបុណ្យសង្រ្កាន្តនិងបិទកន្លែងកម្សាន្តនៅលើផ្លូវខៅសាន ប្រភពរូប៖ The Pattaya News

ថៃ៖ រដ្ឋបាលក្រុងបាងកក (BMA) បានសម្រេចលុបចោលរាល់សកម្មភាពសង្រ្កាន្ត ដែលបានគ្រោងទុកនៅតាមបណ្តាស្រុកទាំងអស់ក្នុងខេត្តក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល Covid-19 បន្ថែមទៀត បន្ទាប់ពីមានករណីថ្មីមួយ ដែលទាក់ទងទៅនឹងកន្លែងកម្សាន្តនានានៅThong Lo បានរាលដាលយ៉ាងលឿនទៅតំបន់ផ្សេងទៀត។ នេះបើតាមអភិបាលរងលោក Kriangyos Sudlabha បាននិយាយកាលពីថ្ងៃពុធ។

សកម្មភាពសង្រា្កន្ត នៅLan Khon Meuang ផ្លាហ្សាក្នុងសង្កាត់ Phra Nakhon នឹងត្រូវលុបចោល។ លោក Kriangyos បានបញ្ជាក់ថា សកម្មភាពទាំងនេះ រួមមានពិធីផ្តល់អំណោយ ស្រង់ព្រះ និងស្រង់ព្រះរស់ លើសពីនេះទៅទៀតសកម្មភាពដែលគ្រោងធ្វើនៅស្រុកផ្សេងទៀត ដោយការិយាល័យស្រុកក៏ត្រូវលុបចោលផងដែរដែរ។

អង្គការសាធារណៈនិងឯកជនដែលមិនអាចលុបចោលពិធីបុណ្យសង្រ្កាន្ត ដែលបានគ្រោងទុក BMA ជំរុញឱ្យពួកគេប្រើវិធានការតឹងរឹង ដើម្បីការពារការរីករាលដាលនៃ Covid-19។ BMA ក៏បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបិទកន្លែងកម្សាន្តទាំងអស់នៅផ្លូវ Khaosan ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមេសានឹងផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃ Covid-19 ដល់អាជីវករទាំងអស់នៅក្នុងតំបន់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង