Cct850x100 1
1800px x h300px kh

បុគ្គលិក«មន្ទីរពេទ្យកាល់ម៉ែត»ម្នាក់ស្លាប់ដោយសារជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបតំណាង

ភ្នំពេញ៖ បុគ្គលិក«មន្ទីរពេទ្យកាល់ម៉ែត»ម្នាក់ស្លាប់ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ។អ្នកជំងឺឈ្មោះ ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលមរណភាព នៅ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥ នាទីព្រឹក ក្នុងអាយុ៤៩ ឆ្នាំ។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺត្រូវបានបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ដោយមន្ទីរពិសោធន៍ជាតិសុខភាព សាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តិជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទី អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ២៥នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។ ក្នុងចំណោម២៥នាក់ដែលរកឃើញថា វិជ្ជមានកូវីដ-១៩ គឺមានបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បុគ្គលិកនៅមន្ទីរពេទ្យកាល់ម៉ែតដែលវិជ្ជមានជំងឺកូវីដនោះមានឈ្មោះ ប៊ុន ទិវា ភេទប្រុស អាយុ៤៧ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៥G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ៕



Khcct banner

អត្ថបទទាក់ទង