Cct850x100 1
1800px x h300px kh

BREAKING៖ កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ១១៣នាក់ និងជាសះស្បើយ ៩០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១៣នាក់បន្ថែមទៀតជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៩០នាក់ផងដែរ។

ក្ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង ១១៣នាក់ខាងលើឆ្លងក្នុងសហគមន៍ នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ១០៣នាក់ ហើយខេត្តស្វាយរៀង ០៣នាក់, ខេត្តព្រះសីហនុ ០៣នាក់ , ខេត្តកណ្ដាល ០៣នាក់  និងខេត្តកំពត ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣០២៨នាក់ ជាសះស្បើយចំនួន ១៩១៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៨៥នាក់ ហើយករណីស្លាប់ ២៤នាក់៕


Khcct banner

អត្ថបទទាក់ទង