Yearendyearend1140x150

ចិន៖ថ្នាំ Favipiravir មានប្រសិទ្ធភាពព្យាបាលកូវីដ-១៩ បន្ទាប់ពីបញ្ចប់ការពិសោធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


លោកចាង ស៊ីនមីន ប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិន។

(ចិន)លោកចាង ស៊ីនមីន ប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិន បាននិយាយនៅថ្ងៃទី ១៧ មីនានេះថា ថ្នាំ Favipiravir បញ្ចប់ការស្រាវជ្រាវពិសោធព្យាបាលនៅលើមនុស្ស ហើយបានបង្ហាញពីប្រសិទ្ធភាពព្យាបាលជំងឺរលាកកូវីដ-១៩ បានយ៉ាងល្អ។

ដោយមើលឃើញពីសុវត្ថិភាពល្អ ប្រសិទ្ធភាពច្បាស់លាស់ និងភាពអាចរកបាននៃថ្នាំ favipiravir និងឆ្លងកាត់អ្នកឯកទេសធ្វើការស្រាវជ្រាវវិទ្យាសាស្រ្តរួចមក ថ្នាំប្រភេទនេះត្រូវបានណែនាំអោយ បញ្ចូលក្នុងផែនការព្យាបាលព្យាបាលជំងឺរលាកកូវិដ ១៩ ឱ្យបានឆាប់។នេះបើតាមការបញ្ជាក់របស់លោកចាង ស៊ីនមីន។

លោកបានបញ្ជាក់ថា ថ្នាំ favipiravir ត្រូវបានអនុម័តសម្រាប់ការចុះបញ្ជីនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៤ ហើយចាប់តាំងពីការលក់នៅលើទីផ្សារមកមិនមានប្រតិកម្មអវិជ្ជមានណាមួយត្រូវបានគេមើលឃើញឡើយ ហើយចំពោះការស្រាវជ្រាវព្យាបាលជំងឺ Covid-19វិញ ក៏មិនមានសញ្ញាអវិជ្ជមានណាមួយផងដែរ។

លោកបន្តថា លទ្ធផលស្រាវជ្រាវបង្ហាញថា មានប្រសិទ្ធិភាពចំពោះអ្នកជំងឺCovid-19ដែលត្រូវបានព្យាបាលដោយការប្រើប្រាស់ថ្នាំ favipiravir គឺលទ្ធផលជំងឺវិវត្តន៍ពីវិជ្ជមានទៅជាអវិជ្ជមានវិញមានរយៈពេលខ្លី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង