Cct850x100 1
1800px x h300px kh

រដ្ឋមន្រ្តីកសិកម្ម៖«ពុំមានការបិទការនាំស្រូវចេញពីខេត្តតាកែវទៅកាន់វៀតណាមទេ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

តាកែវ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ ពុំទាន់មានការបិទការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាមនៅឡើយទេ។ ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវីដ-១៩ តែប៉ុណ្ណោះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ប្រទេសវៀតណាមនៅតែបន្តបើកច្រកសម្រាប់ឱ្យកម្ពុជានាំចេញស្រូវជាធម្មតា មិនមានការបិទច្រកឡើយ។ជាក់ស្តែងតាមអ្វីដែលក្រសួងទទួលបានលទ្ធផលគឺនៅស្រុកបុរីជលសារ និងស្រុកគិរីវង្សនៅបើកចេញចូលធម្មតា។ ដោយឡែកច្រកកំពង់ក្រសាំងជាច្រកមួយដែលភាគីវៀតណាមមិនចង់បើកច្រកច្រើន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្ថានការកូវីដ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី បានស្នើរសុំទៅអាជ្ញាធរវៀតណាម ដើម្បីនាំស្រូវពីកម្ពុជាចូលតាមច្រកបាក់ដៃ ស្រុកអានភូ ខេត្តអាងយ៉ាងណាក្តីតែមិនទាន់មានការឯកភាពនៅឡើយទេ។នេះបើកតាមការឲ្យដឹងពីប្រជាជនស្រុកអង្គរបូរី។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កន្លងទៅពលរដ្ឋខ្មែរនៅតាមព្រំដែនធ្លាប់បានលើកគ្នាទៅឃាត់ទូក ដឹកទំនិញពីប្រទេសវៀតណាមនៅច្រកព្រំដែនដែលបើកឆ្លងចូលកម្ពុជាតាមច្រកបាក់ដៃ ស្ថិតនៅឃុំ គោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ការកាតឃាត់នេះ ជាការសងសឹងនឹងភាគីវៀតណាមដែលបាន ហាមឃាត់មិនឲ្យទូកដឹកស្រូវខ្មែរចូលទៅក្នុងទឹកដីប្រទេសវៀតណាម។

កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀល/គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ ៩៣០ រៀល/គីឡូក្រាម៕

Khcct banner

អត្ថបទទាក់ទង