Yearendyearend1140x150

កម្ពុជាកំពុងខិតខំស្វែករកអ្នកវិនិយោគលើ«រោងចក្រចម្រាញ់ប្រេងកាត»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពល

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និង ថាមពល កំពុងខិតខំស្វាកស្វែងរកអ្នកវិនិយោគក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគលើ«រោងចក្រចម្រាញ់ប្រេងកាត»។ការស្វែករកនេះ បន្ទាប់ពីកម្ពុជាប្រកាសទទួលបានដំណក់ប្រេងដំបូងកាលចុងឆ្នាំ២០២០។

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះថា បច្ចុប្បន្នកម្ពុជាមានតែក្រុមហ៊ុន krisenergy តែប៉ុណ្ណោះដែលកំពុងធ្វើការផលិតប្រេងនៅក្នុងប្លុកA ហើយក៏ពុំមានក្រុមហ៊ុនណាធ្វើសកម្មភាពទៀតទេ ដោយសារបញ្ហាកូវីដ១៩។ ទោះជាយ៉ាងណាក៏កម្ពុជាកំពុងតែជំរុញទាក់ទាញអ្នកវិនិយោគឲ្យមកដាក់ទុនវិនិយោគនៅក្នុងវិស័យនេះថែមទៀត ហើយខាងក្រសួងរ៉ែ និងថាមពលនឹងជួយសម្រួលដល់ក្រុមហ៊ុនដែលចង់មកវិនិយោគ និងធ្វើការសិក្សានៅកម្ពុជាផងដែរ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះកម្ពុជាមានក្រុមហ៊ុនតែពីរប៉ុណ្ណោះដែលមានកិច្ចព្រមព្រៀងប្រេងកាត ទីមួយគឺក្រុមហ៊ុន krisenergy ដែលកំពុងធ្វើការផលិតប្រេង នៅក្នុងប្លុកA និងទីពី គឺក្រុមហ៊ុនមួយទៀតដែលបានកិច្ចព្រមព្រៀងប្រេងកាតធ្វើការសិក្សាស្រាវជ្រាវនៅក្នុងប្លុក D ប៉ុន្តែក្រុមហ៊ុននេះមិនទាន់អាចដំណើរការការសិក្សាស្វែងរុករកបាននៅឡើយទេដោយសារបញ្ហាកូវីដ១៩។

បើតាមឯកឧត្តម ជៀប សួរ ទោះជាកម្ពុជាកំពុងផលិតប្រេងឆៅមែន តែកម្ពុជាក៏ពុំទាន់មានរោងចក្រចម្រាញ់ប្រេងកាតដែលអាចចម្រាញ់ប្រេងលក់នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាបាននៅឡើយទេ។ ដូចនេះតម្លៃប្រេងដែលនាំចូលមកពីប្រទេសផ្សេងៗយកមកលក់នៅក្នុងប្រទេសកម្ពុជា គឺវាអាស្រ័យទៅលើថ្លៃទីផ្សារជាអន្តរជាតិដែលប្រទេសនានានៅលើពិភពលោកក៏ជួបប្រទះដូចប្រទេសកម្ពុជា។

តាមរបាយការណ៍របស់ក្រុមហ៊ុន krisenergy ការផលិតប្រេងជាមធ្យមបានចំនួនប្រមាណ ២.៨០០ បារ៉ែលក្នុងមួយថ្ងៃ ហើយខាងក្រសួងកំពុងធ្វើការងានេះរជាមួយក្រុមហ៊ុន krisenergy ដើម្បីរកទីផ្សារលក់ប្រេងឆៅដែលផលិតបានទាំងនេះ។

ក្រសួងរ៉ែ និង ថាមពល សង្ឃឹមថា ប្រេងឆៅដែលផលិតបាននេះនឹងជួយជំរុញអភិវឌ្ឍន៍វិស័យប្រេងកាតនៅក្នុងប្រទេសកម្ពុជាឲ្យរីកចំរើន ជួយទាក់ទាញអ្នកវិនិយោគបន្ថែមទៀត និងជាពិសេសគឺវានឹងបង្កើតចំណូលដល់រាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើនថែមទៀតជាពិសេសវិស័យអាទិភាពគឺសុខាភិបាលនិងវិស័យអប់រំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង