Yearendyearend1140x150

ស្រ្តីជាអ្នកលក់កាហ្វេម្នាក់នៅ«ក្រុមហ៊ុនចំការកៅស៊ូមេមត់»ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ត្បូងឃ្មុំ៖​ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះ បានុឱ្យដឹងថា​ ស្ត្រីជនជាតិខ្មែរម្នាក់ វ័យ៤៣ឆ្នាំ បានឆ្លងកូវីដ-១៩ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះ ដែលមានមុខរបរជា«អ្នកលក់កាហ្វេ» នៅក្រុមហ៊ុនចំការកៅស៊ូមេមត់​ ​ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា​ ស្រ្តីវ័យ៤៣ឆ្នាំជាអ្នកលក់កាហ្វេ ដែលបានឆ្លងកូវីដខាងលើ មានអាសយដ្ឋាននៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានទៅទិញរបស់របរនៅផ្សារ«ខ្នងក្រពើលិច» ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅថ្ងៃបន្ទាប់ទី៣១ ខែមីនា ស្រ្តីរូបដដែល ត្រូវបានយកសំណាក និងឱ្យធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់បានដឹងថា​ ស្រ្តីវ័យ៤៣ឆ្នាំខាងលើ បានប៉ះពាល់ផ្ទាល់ជាមួយបងថ្លៃ មានលំនៅដ្ឋានជាប់គ្នា គឺ«លោក ស ប៊ុនថា» មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ក្រោយមក ស្រ្តីជាអ្នកលក់កាហ្វេខាងលើ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានទទួលលទ្ធផលសំណាកវិជ្ជមានជំងឺកូវីដ-១៩។​ បច្ចុប្បន្ននេះ ស្រ្តីខាងលើកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកមេមត់ ខេត្តត្បូងឃ្មុំ។
 
ដោយឡែក អ្នកប៉ះពាល់នឹងស្រ្តីខាងលើសរុបចំនួន ៥០នាក់ ក្នុងនោះ អ្នកប៉ះពាល់ផ្ទាល់ចំនួន ១៧នាក់ និងប៉ះពាល់ដោយប្រយោលចំនួន ៣៣នាក់។ ចំណែកទីតាំងចំនួន៣ ដែលជាប់ពាក់ព័ន្ធមានដូចជា៖ ១- ផ្ទះអ្នកផ្ទុកជំងឺកូវីដ-១៩ និងផ្ទះបងថ្លៃ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ២-​ ផ្សារខ្នងក្រពើលិច ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ៣- ក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងចាត់វិធានស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយកសំណាកនៅ គ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ។ 

ជាមួយគ្នានេះ ករណីប្រជាពលរដ្ឋ ដែលមានរោគសញ្ញាដូចជា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលខ្លួនស្នាក់នៅ ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរសព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង