Cct850x100 1

ចិននឹងបញ្ជូនក្រុមគ្រូពេទ្យមកជួយកម្ពុជា ដើម្បីប្រឆាំងកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ណឌីន ចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា។

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងរៀបចំការងារបញ្ជូនក្រុមគ្រូពេទ្យជំនាញពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។នេះបើតាមការអះអាងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាថ្លែងប្រាប់ ស៊ីស៊ីថាមស៍។

បើតាមស្ថានទូតចិន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលចិនគ្រោងបញ្ជូនមកកម្ពុជាមានគ្នាប្រមាណពី៥ ទៅ៧នាក់ដែលនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ហើយបច្ចុប្បន្ននេះស្ថានទូតចិនកំពុងពន្លឿនការងារ តាមសំណើររបស់មិត្តដែកថែបកម្ពុជា។

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនានេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានស្នើទៅមិត្តចិន ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញមកកម្ពុជា ដើម្បីជួយចែករំលែកបទពិសោធក្នុងការព្យាបាល និងការពារជំងឺកូវីដ-១៩។

Khcct banner

អត្ថបទទាក់ទង