Cct850x100 1
1800px x h300px kh

ស្រ្តីជនជាតិខ្មែរម្នាក់ទៀតវ័យ៦៧ឆ្នាំ បានស្លាប់នៅខណៈកំពុងព្យាបាលជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរម្នាក់ទៀត វ័យ៦៧ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយរស់នៅរាជធានីភ្នំពេញ បានស្លាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅម៉ោង១០ និង៣០នាទីព្រឹកនេះ នៅខណៈពេលព្យាបាលជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៉ី)។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ ប្រាប់បណ្តាញព័ត៌មាន Fresh News។

គួររំលឹកថា ស្រ្តីវ័យ៦៧ឆ្នាំ ដែលទទួលមរណកាលខាងលើនេះ ដោយជំងឺកូវីដ១៩ មានអាសយដ្ឋាននៅ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កន្លងមក ស្រ្តីខាងលើ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយមានស្ថានភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ ក៏ទទួលមរណកាលទៅ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រសួងសុខាភិបាល នឹងចេញប្រកាសផ្លូវការនៅពេលឆាប់ៗផងដែរ៕

Khcct banner

អត្ថបទទាក់ទង