Yearendyearend1140x150

ឯកឧត្តម កើត រិទ្ធ បដិសេធពុំមានដាក់បម្រាម«គោចរ»ពីម៉ោង៨យប់ដល់៥ភ្លឺ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ភ្នំពេញ៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាពុំមានការដាក់បម្រាមណាមួយដែលហាមពលរដ្ឋមិនឱ្យចេញដើរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺនោះទេ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយបណ្តាលឱ្យមានការភ័នច្រឡំ និងមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ការដាក់ចេញវិធានការបិទខ្ទប់រាជធានីខេត្ត និង ការដាក់ចេញវិធានការរដ្ឋបាលផ្សេងៗទៀតដែលមានវិសាលភាពលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស ត្រូវធ្វើឡើងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបន្តថា គណៈអភិបាលរាជធានី ខេត្ត ត្រូវបានប្រគល់សមត្ថកិច្ចក្នុងការសម្រេចដាក់ចេញវិធានការរដ្ឋបាលណាមួយដែលមានវិសាសភាពអនុវត្តសម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនរាជធានីខេត្ត ឬមានវិសាសលភាពអនុវត្តទូទាំងរាជធានី ខេត្តរបស់ខ្លួនដែលមានការឆ្លងរាលដាលកូវីដ១៩។

ចំពោះគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ មានសិទ្ធិបង្កើតយន្តការនានា ដើម្បីតាមដាន ត្រួតពិនិត្យ និងអនុវត្តតាមវិធានការដែលបានដាក់ចេញស្របតាមមាត្រា១១នៃអនុក្រមនេះក្រោមសមត្ថកិច្ចរបស់ខ្លួន ហើយអាចចេញសេចក្តីណែនាំលម្អិតអំពីការអនុវត្តវិធានការរដ្ឋបាលនានាដែលដាក់ចេញស្របតាមអនុក្រឹត្យនេះបាន ដើម្បិធានាបាននូវប្រសិទ្ធិភាពនៃការអនុវត្ត នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីបន្ទាន់និងចាំបាច់ គណៈអភិបាលរាជធានី ខេត្តមានសិទ្ធិដាក់ចេញវិធានការរដ្ឋបាលផ្សេងទៀត សំដៅធានាដល់ប្រសិទ្ធិភាពនៃការគ្រប់គ្រងការឆ្លងកូវីដ១៩នៅក្នុងដែនដីដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន និងទប់ស្លាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វិធានការរដ្ឋបាល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង