Yearendyearend1140x150

ក្រសួងសុខាភិបាលព្យាករណ៍អាចមានការឆ្លងកូវីដ-១៩បន្ថែមទៀត នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ មីនានេះ បានធ្វើការព្យាករណ៍ថា នឹងអាចមានការឆ្លងកូវីដ ១៩ បន្ថែមទៀតនៅកម្ពុជា។នេះបើតាមការថ្លែងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ឱ វណ្ណឌីន បន្តថា ការឆ្លងនេះជាបឋមអាចនឹងឆ្លងពីបុគ្គលទៅគ្រួសាររបស់គាត់ ដោយសារក្រសួងមិនទាន់រកឃើញថាមានការចម្លងបន្តទៅទៀតទេ ដូច្នេះអ្វីដែលក្រសួងត្រូវធ្វើ គឺត្រូវទប់ស្កាត់បញ្ហានេះ ដើម្បីកុំឲ្យមានការចម្លងបន្តទៀត។

ក្រសួងសុខាភិបាល បានអះអាងថា គិតត្រឹមថ្ងៃនេះ មិនទាន់មានការចម្លងទៅសហគមន៍នោះទេ ព្រោះក្រុមគ្រួសារអ្នកជំងឺធ្វើតេស្តអវិជ្ជមានកូវីដ១៩ ខណៈក្រសួងសុខាភិបាលកំពុងស្វែងរកបន្តទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លង COVID-19 នៅកម្ពុជា សរុបមានចំនួន ៣៥ ករណីហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង