Cct850x100 1
1800px x h300px kh

USAID ដាក់ឱ្យប្រើប្រាស់នូវឧបករណ៍អនឡាញ ដើម្បីផ្សាភ្ជាប់ពលរដ្ឋនឹងសេវាសាធារណៈក្រុងនៅបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានដាក់ឱ្យប្រើប្រាស់នូវឧបករណ៍អនឡាញឈ្មោះ«ពិដោរអ្នកភូមិឆ្លាតវៃ» ដើម្បីផ្សាភ្ជាប់ពលរដ្ឋ នឹងសេវាសាធារណៈក្រុងនៅក្នុងខេត្តបន្ទាយមានជ័យ។ 

កម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» គឺជាឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្ម (IVR) ហើយក៏ជាឧបករណ៍ជជែកតាមហ្វេសប៊ុក (Facebook based chatbot) ដែលផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជាអំពីសេវាសាធារណៈនៅខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះដោយ គម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋរបស់USAID។ 

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ឧបករណ៍នេះនឹងផ្សាភ្ជាប់ប្រជាពលរដ្ឋទៅនឹងសេវានានាដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍ស្រដៀងគ្នា ដែលបានដាក់ឱ្យប្រើប្រាស់នៅខេត្តបាត់ដំបងក្នុងឆ្នាំ២០២០ ។

បើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានកត់សម្គាល់ថា «សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈសំខាន់ៗ គឺជាផ្នែកសំខាន់មួយរបស់រដ្ឋាភិបាលដែលបើកចំហ និងមានគណនេយ្យភាព។ យើងចែករំលែកគោលការណ៍ និងគុណតម្លៃទាំងនេះ ដែលបង្កើតឱ្យមានការជឿទុកចិត្តរវាងពលរដ្ឋ និងអាជ្ញាធរ។ ការជឿទុកចិត្តនេះ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់សង្គមដែលមានផលិតភាពខ្ពស់ និងរីកចម្រើនផងដែរ។»

ក្នុងសេចក្ដីប្រកាសដដែលឱ្យដឹងថា ឧបករណ៍បច្ចេកវិទ្យា OW4C ធ្វើឱ្យការទទួលបានព័ត៌មានមានលក្ខណៈសាមញ្ញ។ ពិដោរ អាចផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជជែកតាមហ្វេសប៊ុក (Facebook chatbot) ឬការហៅទូរស័ព្ទ៖

១) ការទទួលបានព័ត៌មានស្តីពីដំណើរការដាក់ពាក្យស្នើសុំ លម្អិតពីឯកសារដែលត្រូវការ ថ្លៃសេវា និង

បទដ្ឋានរយៈពេលនៃការប្រគល់ត្រលប់មកវិញ។

២)  ជាយន្តការមានសុវត្ថិភាពមួយ សម្រាប់អ្នកប្រើប្រាស់ក្នុងការផ្តល់យោបល់អំពីគុណភាពសេវាកម្មដែលពួកគេបានទទួលនៅការិយាល័យច្រកចេញចូលតែមួយ។

ចំណែកលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖« «ការទទួលបានព័ត៌មានគួរឱ្យទុកចិត្តអំពីសេវាទាំងនេះបានទាន់ពេលវេលានៅការិយាល័យច្រកចេញចូលតែមួយ នឹងធ្វើឱ្យជីវិតកាន់តែប្រសើរ និងមានគណនេយ្យភាពចំពោះលទ្ធផលសេវាសាធារណៈ»។ 

សូមជម្រាបជូនថា ការដាក់ឱ្យប្រើប្រាស់ឧបករណ៍របស់គម្រោង OW4C នៅខេត្តបន្ទាយមានជ័យ គឺជាការកសាងឡើង បន្ថែមលើជោគជ័យនៃគម្រោងនេះ ដែលបានបង្កើតសមិទ្ធផលដ៏វិជ្ជមាននៅខេត្តបាត់ដំបងនាពេលកន្លងមក ហើយកាលពីខែសីហា ឆ្នាំ ២០២០ ការសាកល្បងកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» នៅខេត្តបាត់ដំបងមកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ៤,០០០នាក់ បានទទួលព័ត៌មានអំពីសេវាជាង ៥,៥០០ដង។ 

ជាពិសេសឧបករណ៍ទាំងនេះបង្ហាញនូវភស្តុតាងប្រកបដោយប្រសិទ្ធភាពនៃការបង្កើនទំនាក់ទំនងបែបស្ថាបនារវាងប្រជាជននិងមន្រ្តី អំពីរបៀបនៃការផ្តល់សេវាសាធារណៈទាំងនេះ៕ 


ពាក្យទាក់ទង: USAID
Khcct banner

អត្ថបទទាក់ទង