Cct850x100 1
1800px x h300px kh

ខេត្តកំពង់ចាម រៀបចំសណ្ឋាគារមេគង្គជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារត្រួតពិនិត្យទីតាំង(រូបភាព រដ្ឋបាលខេត្តកំពង់ចាម) 

ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម បានពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ក ដែលជាអតីតសណ្ឋាគារមេគង្គ ឱ្យក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យបាលអ្នកជំងឺកូវីដ១៩។ 

បើតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជេីញចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំជួសជុលកែលម្អអតីតសណ្ឋាគារមេគង្គ ដែលបច្ចុប្បន្នយើងបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តឲ្យក្លាយជា​មន្ទីរពេទ្យ សម្រាប់​ព្យាបា​បាល​ជំងឺ​កូ​វីដ ១៩ របស់ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​ឈ្មោះថា « មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម »។

សូមជម្រាបជូនថា  បច្ចុប្បន្នក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មាន​សមត្ថភាព​ផ្ទុក​អ្នកជំងឺ​មួយ​នេះ ចំនួន​ជាង ៦០ គ្រែ ដែល​បច្ចុប្បន្ន មាន​កំពុង​សម្រាក​ព្យាបាល ចំនួន០៧នាក់​។

ទន្ទឹមនឹងនោះ​ គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ក៏​បាននឹងកំពុង​រៀប​ចំ​បន្ទប់សង្គ្រោះបន្ទាន់ បំពាក់​សម្ភារៈ​ជំនួយ​ដកដង្ហើម និង​តាមដាន​សញ្ញា​ជីវិត ចំនួន ១០ គ្រែ ក្នុង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ខេត្តកំពង់ចាម បន្ថែមទៀត​ផងដែរ៕ 

ពាក្យទាក់ទង: កំពង់ចាម
Khcct banner

អត្ថបទទាក់ទង