Cct850x100 1
1800px x h300px kh

ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមផានអ៊ីមិចទទួលមរណភាពដោយជំងឺប្រចាំកាយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមផានអ៊ីមិច

ភ្នំពេញ៖ ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមផានអ៊ីមិច ទទួលមរណភាពដោយជំងឺប្រចាំកាយកាលពីយប់ថ្ងៃទី២៨ មីនានេះ ។ នេះបើតាមហ្វេសប៊ុកលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេររៀបរាប់ថា លោកស្រីនិងស្វាមីសូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។

បន្ថែមពីនេះ ទាក់ទងនឹងមរណភាពនេះ សន្តិសុខយាមផ្ទះឧកញ៉ា ស៊ុយ សុផាន នៅម្ដុំទឹកល្អក់៣ ខណ្ឌទួលគោកបានឱ្យដឹងថា លោកស្រី សុផាន បានស្លាប់ កាលពីយប់ថ្ងៃទី២៨ មីនា ដោយជំងឺប្រចាំកាយ។ បើតាមសន្តិសុខដដែល សពលោកស្រី សុផាន ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់កូនចៅ នៅម្ដុំវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Khcct banner

អត្ថបទទាក់ទង