Yearendyearend1140x150

រដ្ឋាភិបាលសម្រេចបញ្ចេញវ៉ាក់សាំងកូវីសែល១ម៉ឺនដូសបន្ថែម ខណៈការរាតត្បាតជំងឺកូវីដនៅតែបន្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចឱ្យក្រសួងសុខាភិបាល បញ្ចេញវ៉ាក់សាំងកូវីដ-១៩ ប្រភេទCovishield របស់ក្រុម Astra Zeneca ដែលបម្រុងទុក ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ៦០ឡើងចំនួន១០.០០០ដូស(៥.០០០នាក់)នៅរាជធានីភ្នំពេញ ខណៈដែលការរាតត្បាតជំងឺកូវីដ-១៩ នៅមិនទាន់មានថមថយ។

ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវី-១៩ នៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានី ភ្នំពេញ ពុំទាន់មានភាពថមថយនៅឡើយនោះ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច ផ្តល់ជូនបន្ថែមនូវវាក់សាំងកូវីសែលចំនួន ១០.០០០ដុសទៀតដែលដកយកចេញពីស្តុកបម្រុងសម្រាប់ចាក់ជូនមនុស្សចាស់ ដែលមានវ័យអាយុចាប់ពី ៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ ចំនួន៥០០០នាក់បន្ថែមទៀត ដែលយុទ្ធនាការចាក់វ៉ាក់សាំង បច្ចុប្បន្ននេះ មានចំនួន ៥៥.៧០០នាក់។

ដូចនេះ យោងតាមការបន្ថែមចំនួនវ៉ាក់សាំងនេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើងនៅក្នុងរាជធានីភ្នំពេញ ដែលកំពុង និងនឹងត្រូវបានចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ ត្រូវបានកើនចំនួនសរុប ដល់ ៦០.៧០០នាក់ ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចលើក្រុមនុស្សវ័យចាស់នេះ។ សូមទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលប្រជាពលរដ្ឋទាំងអស់រស់នៅបច្ចុប្បន្ន ដើម្បីចុះឈ្មោះ និង សម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានឆាប់ជាទីបំផុត ដោយអនុវត្តន៍តាមការណែនាំ និងការអញ្ជើញពីអាជ្ញាធរ សង្កាត់ ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង