Yearendyearend1140x150
Img 0571

រដ្ឋបាលរាជធានីភ្នំពេញឱ្យម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់យោគយល់ចំពោះការបង់ថ្លៃឈ្នួល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ថានភាពបន្ទប់ជួលនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់នៅភ្នំពេញពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ និងយោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយដោយលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវ ដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទីមួយគឺ៖ គួរពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» រហូតដល់ស្ថានភាពធូរស្រាលឡើងវិញ។

ទីពីរ៖ គួរយោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀតដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ។

សេចក្តីប្រកាសបន្តថា រដ្ឋបាលរាជធានីភ្នំពេញក៏សង្ឃឹមទុកជាមុនថាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយ ស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ជាមិនខាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង