Yearendyearend1140x150

BREAKING:​ វ៉ាក់សាំងSinovac ចំនួន១.៥លានដូសបានមកដល់កម្ពុជានៅព្រឹកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ វ៉ាក់សាំងចិន Sinovac ចំនួន១លាន៥សែនដូស បានមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី២៦ ខែមីនានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern។ វ៉ាក់សាំងនេះ ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន បន្ថែមលើជំនួយវ៉ាក់សាំង Sinopharm ចំនួន១លានដូសដែលចិនផ្តល់ជំនួយមកកម្ពុជាកន្លងមក។

ពិធីទទួលវ៉ាក់សាំងបានធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថាវ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន ខណៈវ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត (លើកទីមួយ៦០លានដូស) នៅពេលឆាប់ៗខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង