Yearendyearend1140x150

មុនវ៉ាក់សាំងមកដល់៖ភាគីចិនចាប់អារម្មណ៍«បទចម្រៀងមួយបទ»បង្ហោះលើផេកសម្តេចហ៊ុន​សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Ren Guo qiang អនុប្រធានប្រធានការិយាល័យព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសចិន 

ភ្នំពេញ៖ វ៉ាក់សាំងចិន Sinovac ចំនួន១លាន៥សែនដូសនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern។មុនវ៉ាក់សាំងមកដល់ភាគីនៃប្រទេសចិន បានចាប់អារម្មណ៍«បទចម្រៀងមួយបទ»ដែលបង្ហោះលើផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងជំនួយវ៉ាក់សាំងនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២៥នេះ លោក Ren Guo qiang អនុប្រធានប្រធានការិយាល័យព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសចិន បានថ្លែងថា កងទ័ពរំដោះប្រជាជនចិននឹងផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ដល់កងទ័ពរបស់ប្រទេសកម្ពុជា ប៉ាគីស្ថាន ម៉ុងហ្គោលី និងប្រទេសហ្វីលីពីន ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Ren Guo qiang ថ្លែងថា ទាំងនេះគឺជាការអនុវត្តន៍នូវកតព្វកិច្ចទំនួលខុសត្រូវអន្តរជាតិ និងជម្រុញអោយវ៉ាក់សាំងកូវីដ១៩ ក្លាយទៅជាផលិតផលសាធារណៈសកល ដោយមិនមែនសម្រាប់ការស្វែងរកគោលដៅភូមិសាស្ត្រនយោបាយនោះទេ ដោយពួកយើងមិនបានភ្ជាប់លក្ខខណ្ឌនយោបាយណាមួយនៅក្នុងការផ្តល់ជំនួយនេះឡើយ ហើយត្រូវបានទទួលស្គាល់និងស្វាគមន៍យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។

បើតាមលោក Ren Guo qiang បានលើកឡើងថា ភាគីចិនបានចាប់អារម្មណ៍ឃើញថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានបង្ហោះបទចម្រៀងមួយបទនៅក្នុងគណនីផ្ទាល់ខ្លួនលើបណ្តាញសង្គម ដោយបានបញ្ជាក់ថា៖ “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាដ៏លំបាក”

លោកបន្តថា៖ នាយទាហាន និងពលទាហានកម្ពុជា បានលើកឡើងថា កងទ័ពនៃប្រទេសកម្ពុជានិងចិនគឺជួយគ្នាទៅវិញទៅមក បង្ហាញអោយឃើញយ៉ាងច្បាស់ពីមិត្តភាពដូចបងប្អូន ដែលគេស្គាល់ថាប្រទេសទាំងពីរគឺជា “មិត្តដែកថែប”។

គួរបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac ចំនួន១លាន៥សែនដូសនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern។វ៉ាក់សាំងនេះ ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន បន្ថែមលើជំនួយវ៉ាក់សាំង Sinorpharm ចំនួន១លានដូលដែលចិនផ្តល់ជំនួយមកកម្ពុជាកន្លងមក។

ពិធីទទួលវ៉ាក់សាំងនឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង