Cct850x100 1
1800px x h300px kh

អ្នកដែលពាក់ព័ន្ធនឹង«ហាងម៉ាស្សាដោយបុរសGANESH»គួរទៅធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានពាក់ព័ន្ធ និងធ្លាប់ទៅទទួលសេវាកម្ម«ម៉ាស្សាដោយបុរស ឬធ្លាប់ហៅបុគ្គលិក​ម៉ាស្សា​ នៅហាងខាងលើនេះ ទៅផ្ដល់សេវានៅខាងក្រៅ គិតចាប់ពីថ្ងៃទី​០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រោះជាទីតាំងដែលបានអាជ្ញាធររកឃើញមានករណីវិជ្ជមានកូវីដ-១៩ហើយ ដែល ហាងម៉ាស្សាដោយបុរស «GANESH» មានទីតាំង ផ្ទះលេខ ២២Z ផ្លូវលេខ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ហេតុដូច្នេះ នៅក្នុងសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានពាក់ព័ន្ធ និងធ្លាប់ចេញចូលទៅហាងម៉ាស្សាដោយបុរស «GANESH» ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ​ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មា​នបន្ថែមសូមទាក់ទងលេខ​១១៥៕


Khcct banner

អត្ថបទទាក់ទង