Yearendyearend1140x150

ចិន៖អាមេរិក និងលោកខាងលិចនឹងបាត់បង់តម្លៃដោយសារ«ភាពក្រអឺតក្រទម»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី HuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិន។

ចិន៖ ក្រសួងការបរទេសចិន បានប្រកាសថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចនឹងត្រូវបង់តម្លៃចំពោះភាពឆោតល្ងង់និងភាពក្រអឺតក្រទមរបស់ខ្លួននៅទីបំផុតជាមិនខាន។ការលើកឡើងនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុប អង់គ្លេស កាណាដានិងសហរដ្ឋអាមេរិកបានយកមូលហេតុសិទ្ធិមនុស្សធ្វើជាលេសដើម្បីដាក់ទណ្ឌកម្មមកលើចិន។

លោកស្រី HuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៣ខែមីនាថា ប្រវត្តិសាស្រ្តនិងការពិតបានបញ្ជាក់ថា ប្រទេសទាំងប៉ុន្មាន់នេះចង់ធ្វើគ្រូខាងសិទ្ធិមនុស្ស តែតាមពិតពួកគេមិនសក្តិសមឥតតែសោះ ទីបំផុតពួកគេនឹងត្រូវបង់តម្លៃចំពោះភាពឆោតល្ងង់និងភាពក្រអឺតក្រទមរបស់ខ្លួនជាមិនខាន។

លោកស្រី HuaChunying បានគូសបញ្ជាក់ថា ប្រឈមមុខនឹងការរីករាលដាលនៃជំងឺឆ្លង ប្រទេសអភិវឌ្ឍន៍បំផុតទាំងនេះបែរជាមើលស្រាលលើសិទ្ធិរស់រានមានជីវិតនិងសិទ្ធិសុខភាពរបស់ប្រជាជនដែរ បណ្តែតបណ្តោយឱ្យប្រជាជនរាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិតហើយលើកតម្កើងទស្សនៈ ”វ៉ាក់សាំងជាតិនិយម ” ដោយស្តុកវ៉ាក់សាំងកូវីដ១៩ក្នុងបរិមាណច្រើនលើសតម្រូវការប្រជាជនរបស់​ពួកគេ បណ្តាលឱ្យប្រទេសកំពុងអភិវឌ្ឍន៍គ្មានវ៉ាក់សាំងសម្រាប់ចាក់៕អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង