Cct850x100 1
1800px x h300px kh

រកឃើញករណីវិជ្ជមានកូវីដ-១៩នៅហាង«ដូមីណូភីហ្សា»សាខាផ្សារទំនើបអ៊ីអន១

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ហាង«ដូមីណូភីហ្សា» សាខាផ្សារទំនើបអ៊ីអន១ (AEON 1) (ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)

ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានផ្សាយជូនជាដំណឹងដល់សាធារណជនថា គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១​ ល្ងាចម៉ោង៤ និង៥២នាទី តទៅ មានករណីវិជ្ជមាននឹងមេរោគកូវីដ-១៩ នៅទីតាំងនៅហាង«ដូមីណូភីហ្សា» សាខាផ្សារទំនើបអ៊ីអន១ (AEON 1) រាជធានីភ្នំពេញ។ 

ហេតុដូច្នេះ នៅក្នុងសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានពាក់ព័ន្ធ និងធ្លាប់ចេញចូលទៅទទួលទានអាហារនៅហាង«ដូមីណូភីហ្សា»សាខា ផ្សារទំនើបអ៊ីអន១ (AEON 1) ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១​ ល្ងាចម៉ោង៤ និង៥២នាទីតទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ​ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មា​នបន្ថែមសូមទាក់ទងលេខ​១១៥៕

Khcct banner

អត្ថបទទាក់ទង