Yearendyearend1140x150

ពហុកីឡដ្ឋាននៅទីក្រុងបាងកកបានប្តូរទៅជាមន្ទីរពេទ្យ Covid-19

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ពហុកីឡដ្ឋាននៅទីក្រុងបាងកកបានប្តូរទៅជាមន្ទីរពេទ្យ Covid-19 ប្រភពរូប៖ Nation Thailand

ថៃ៖ លោកឧត្តមសេនីយ៍ទោ Suwat Chaengyodsuk អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃចន្ទ បានទៅទស្សនាពហុកីឡដ្ឋាន Boonyachinda ក្នុងសង្កាត់ Lak Si នៃទីក្រុងបាងកក ដែលថ្មីៗនេះត្រូវបានប្តូរទៅជាមន្ទីរពេទ្យនៅទីវាលដើម្បីព្យាបាលអ្នកដែលឆ្លងវីរុស Covid-19 ។

ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលថៃ បានផ្លាស់ប្តូរពហុកីឡដ្ឋាននេះ ទៅជាមន្ទីរពេទ្យដែលមានគ្រែចំនួន ១០០ ដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងដែន ដែលបានចូលប្រទេសថៃដោយខុសច្បាប់ហើយកំពុងរង់ចាំបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ កន្លែងដាក់ដាច់ដោយឡែកនៅការិយាល័យអន្តោប្រវេសន៍ Suu Plu និងសាខា Bang Khen មាន ១,៦១៥ នាក់នៅក្នុងនោះហើយអាចមានច្រើនទៀតនាពេលអនាគត។

ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថាមនុស្ស ៣៩៥ នាក់ ដែលបានដាក់ឲ្យនៅដាច់ដោយឡែកនៅការិយាល័យអន្តោប្រវេសន៍ Bang Khen បានធ្វើតេស្តវិជ្ជមាន Covid-19 ។ខណៈការឆ្លងត្រូវបានរកឃើញនៅថ្ងៃទី ១១ ខែមីនា ក្នុងនោះមនុស្ស ៩ នាក់។ នៅថ្ងៃទី ១៣ ខែមីនាមនុស្ស ៥២ នាក់ទៀតត្រូវបានគេរកឃើញថាមានផ្ទុក Covid-19។ នៅថ្ងៃទី ១៥ ខែមីនាមនុស្ស ១៦ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺត្រូវបានធ្វើតេស្ត៍វិជ្ជមានផងដែរ ។

ក្រសួងបានបន្ថែមថា អ្នកឆ្លងនិងអ្នកដែលមានហានិភ័យខ្ពស់ទាំងអស់ត្រូវបានបំបែកចែកនិងព្យាបាលនៅមន្ទីរពេទ្យ ដែលមានការបញ្ជាក់ដើម្បីការពារពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ក្រសួងបានរកឃើញថា មានអ្នកឆ្លងជំងឺចំនួន ៣១៨ នាក់បន្ថែមទៀត។

លោក Suwat បានបន្ថែមថា“ មន្ទីរពេទ្យនៅទីវាលនឹងជួយកាត់បន្ថយការកកស្ទះនៅមន្ទីរពេទ្យក្នុងមូលដ្ឋាន ហើយនឹងផ្តោតជាពិសេសទៅលើការព្យាបាលនិងការដាក់ពង្រាយកំលាំងពលកម្មចំណាកស្រុកដែលឆ្លងកូវីដ១៩ ។ ប្រសិនបើចំនួននៃការឆ្លងនៅតែកើនឡើង យើងនឹងពង្រីកមន្ទីរពេទ្យនៅតាមកន្លែងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង