Yearendyearend1140x150

ភ្នំពេញ និងខេត្ត៤ទៀតជាភូមិសាស្រ្តតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង ការពាក់ម៉ាសនៅតាមទីសាធារណៈ (ប្រភព ស៊ីស៊ីថាមស៍) 

ភ្នំពេញ៖ រាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តសៀមរាប ជាទីតាំងដែលតម្រូវឱ្យពលរដ្ឋគោរពតាមគោលការណ៍ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ព្រោះរាជធានី និងខេត្តទាំងនេះជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍២០ កុម្ភៈ។ 

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយសារតែភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តចំនួន៤ដែលបានរៀបរាប់ខាងលើ ជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ ដូច្នេះតម្រូវឱ្យអនុវត្កកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សេចក្ដីប្រកាសបានបន្ថែមទៀតថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣កុំ និងប្រការ៤ នៃសេចក្ដីប្រកាសលេខ០៨១ ស នក ប្រក ចុះថ្ងៃទី២២ មីនា ឆ្នាំំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងីកូវីដ១៩ ក្នុងសហគមន៍។ 

ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវបានចាប់អនុវត្តពីថ្ងៃទី២៤ មីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងជាថ្មី។ 

សូមជម្រាជូនថា ក្រសួងបានប្រកាស​កំណត់​ឱ្យប្រជាពលរដ្ឋ​ទាំងអស់​ត្រូវពាក់ម៉ាស​ឱ្យបានគ្រប់គ្នា ​និងរក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​១ម៉ែត្រកន្លះ ​ដើម្បី​ជាការ​ចូលរួម​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ក្នុងនោះ ​ក្រសួង​សុខាភិបាល​បានកំណត់​ច្បាស់​ថា​ បុគ្គល​ណាដែល​មិនពាក់ម៉ាស​នៅទីសាធារណៈ ​និងកន្លែង​ជួបជុំ​មនុស្សច្រើន​ និងមិនរក្សា​គម្លាតបុគ្គល​ គឺនឹង​ត្រូវរងការ​ផាកពិន័យ​ជាទឹកប្រាក់​ពីចន្លោះ​២០ម៉ឺន​រៀលទៅ១លានរៀល​ផងដែរ៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង