Yearendyearend1140x150

ក្រសួងទេសចរណ៍មិនយកពន្ធចំពោះអាជីវកម្មសេវាកម្មទេសចរណ៍រយៈពេល១ឆ្នាំពេញក្នុងឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សេវាកម្មអាជីវកម្មទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍លើកលែងការពិន័យអន្តរការណ៍ជាប្រាក់(មិនយកពន្ធ)ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២១នេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ដោយសារតែស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ដែលជាសេវាសាធារណៈដែលផ្តល់ដោយក្រសួងទេសចរណ៍ ដែលអនុវត្តចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ក្រៅពីនេះ ក្រសួងក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពន្ធទេសចរណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង