Cct850x100 1
1800px x h300px kh

ខេត្តកែប៖ស្ត្រីជំនួយការចុងភៅកាស៊ីណូម្នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-​១៩ថ្មីចំនួន ៧៣នាក់បន្ថែមទៀតដែល ៧១នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និង ជាសះស្បើយចំនួន ១៧នាក់ផងដែរ។

ក្នុងចំណោមករណីទាំង៧៣ មាន២៨ករណីនៅភ្នំពេញ ៣២ករណីនៅខេត្តព្រះសីហនុ ៥ករណីនៅកំពង់ធំ ៣ករណីនៅកណ្តាល ១ករណីនៅព្រៃវែង ១ករណីនៅសៀមរាប និង១ករណីដំបូងនៅកែប។

អ្នកឆ្លងនៅខេត្តកែបនេះ គឺជាស្ត្រី អាយុ ៣៤ ឆ្នាំ មានមុខងារជាជំនួយការថុងភៅនៅកាស៊ីណូ ក្នុងក្រុងព្រះស៊ីហនុ និងបានមកដល់ខេត្តកែបនៅថ្ងៃទី ១៣ មីនា ឆ្នាំ២០២១ តាមរយៈម៉ូតូផ្ទាល់ខ្លួនដោយសំងំលាក់ខ្លួននៅផ្ទះ។ក្រោយទទួលបានដំណឹងក្រុមគ្រូពេទ្យខេត្តបានចុះទៅពិនិត្យ និងសួរនាំហើយបានយកទៅធ្វើចត្តាឡីស័ក ហើយនៅថ្ងៃទី ២២ មីនា លទ្ធផលតេស្តរកឃើញថា ស្ត្រីម្នាក់នេះវិជ្ជមានកូវីដ-១៩។ 



Khcct banner

អត្ថបទទាក់ទង