Yearendyearend1140x150

រាជរដ្ឋាភិបាលស្នើកុំឱ្យ«រថយន្តឈ្នួល»ឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២១ មីនានេះ បានអំពាវនាវកុំឱ្យរថយន្តឈ្នួលឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ និងបានស្នើដល់អ្នកបើកបរគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរ ជាពិសេសចូលរួមទប់ស្កាត់កុំឆ្លងកូវីដ-១៩ដោយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងសារាចរណែនាំ សម្តេច ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លៃថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ ហើយត្រូវយកចិត្តទុកដាក់អនុវត្តិតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយបង្ក និងទប់ស្កាត់ការឆ្លងរាសដាលនៃជំងឺកូវីដ-១៩ និងប្រកាន់ខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។

ជាការកត់សម្គាល់ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលពេលនេះ អាចជាសារមួយបង្ហាញថា រាជរដ្ឋាភិបាលមិនមានការរារែកចិត្តក្នុងផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរនោះឡើយ។តែយ៉ាងណាគេនៅរង់ចាំមើលពីស្ថានភាពកូវីដនៅកម្ពុជាបន្តទៀត ខណៈចំនួននៃការឆ្លងក្នុងសហគមន៍នៅតែមានការព្រួយបារម្ភ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង