Yearendyearend1140x150

រកឃើញមានអ្នកឆ្លងកូវីដ-១៩នៅហាងអាហារ«អូស៊ីនស៊ុគីស៊ុប»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/


ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅយប់ម៉ោង​ជាង៧ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានផ្សាយឱ្យសាធារណជនដឹងថា គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ពីម៉ោង៨ និង៣១នាទីយប់ ដល់ម៉ោង ៩និង២២នាទីយប់ មានករណីវិជ្ជមាននឹងមេរោគកូវីដ-១៩ នៅទីតាំងហាងអាហារ «អូស៊ីនស៊ុគីស៊ុប» ស្ថិតនៅផ្ទះលេខ៦១ ផ្លូវ១៧ បុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ហេតុនេះនៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់​អំពីករណីវិជ្ជមានខាងលើនេះ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានសំណូមពរដល់អ្នកពាក់ព័ន្ធនឹងករណីវិជ្ជមានខាងលើ ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅទទួលទានអាហារនៅហាង អូស៊ីនស៊ុគីស៊ុប ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ពីម៉ោង៨ និង៣១នាទីយប់ ដល់ម៉ោង ៩និង២២នាទីយប់ សូមអញ្ជើញទៅតេស្តនៅមន្ទីរពេទ្យខេត្តជិតៗបំផុត ដូចជានៅ​វិទ្យាល័យ​បាក់ទូក​ ឬ​វិទ្យាល័យ​បឹង​ត្របែក​ ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម​ ឬមន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង