Yearendyearend1140x150

នៅល្ងាចនេះអ្នកជំងឺកូវីដ១៩ម្នាក់ទៀតវ័យ៤៦ឆ្នាំបានស្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពតំណាង

ភ្នំពេញ៖ ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី ១៩ មីនានេះ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ ជាបុរសជនជាតិខ្មែរម្នាក់ អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លេងប្រាប់រស្មីកម្ពុជាថា អ្នកស្លាប់ដោយសារកូវីដលើកទីបី ឈ្មោះ គឹម ឃីសាន់ (Koem khisun) អាយុ៤៦ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ ដោយមិនមានជំងឺគួបផ្សំនោះទេ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ១០ ខែមីនា ឆ្នាំ២០២១កន្លងទៅ។​ 

លោកស្រីបានបន្តថា គាត់មានអាការៈលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងកាប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនាហើយបានស្លាប់នៅម៉ោង៣កន្លះនាទី ល្ងាចថ្ងៃទី ១៩ ខែមីនានេះ។ 

សូមបញ្ជាក់ថា បុរសជនជាតិខ្មែរម្នាក់ អាយុ៤៦ឆ្នាំខាងលើនេះ គឺជាករណីស្លាប់ដោយសារកូវីដទី៣ហើយនៅកម្ពុជា បន្ទាប់ពីករណីទី២ជាស្រី្តជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ និងករណីទី១ ជាបុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ គឺអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅ​ខេត្ត​ព្រះសីហនុ ដែលមានពាក់ព័ន្ធនឹងក្លឹបN8៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង